សាហ្វារី នៅ ប្រទេស តាន់សានៀ

តាន់សានៀ ជាប្រទេស មួយស្ថិត ផ្នែកខាង កើតនៃទ្វីប អាហ្វ្រិក។ ដំណើររបស់ខ្ញុំទៅ ប្រទេស តាន់សានៀ គឺនៅខែធ្នូ ២០១៥ ដែលសំដៅទៅកាន់ទីក្រុង អារ៉ូស្យា។
 

យន្តហោះ បានហោះកាត់ភ្នំ គីលីម៉ាន់ចារ៉ូ ដែលជាភ្នំខ្ពស់ជាងគេ នៅទ្វីបអាហ្វ្រិក ដែលមានកំពស់ 5895 ម៉ែត្រ។ យន្តហោះបើកកាត់ ភ្នំគីលីម៉ាន់ចារ៉ូ នាពេលព្រះទិត្យ រាបលិច មើលឃើញនូវ ភាពស្រោះស្អាត របស់ភ្នំ ដែលកប់ដោយ ពពក។ យន្តហោះ បានចុះចត នៅព្រលាន យន្តហោះ គីលីម៉ាន់ចារ៉ូ ហើយ ខ្ញូំបានបន្តដំណើរ តាម រថយន្ត ប្រហែល ៤៥ នាទី ទៀត ទើបទៅដល់ ទីក្រុង អារ៉ូស្យា។ 
ភ្នំគីលីម៉ាន់ចារ៉ូ មើលពីលើយន្តហោះ

(ទេសភាព ភ្នំគីលីម៉ាន់ចារ៉ូ មើលពីលើ យន្តហោះ)

តាន់សានៀ ជាប្រទេសក្រី្រក មួយ ដែល ទេសចរណ៍ សំខាន់ គឺផ្តោតទៅលើ សាហ្វារី ដែលជាទេសចរណ៍ សត្វព្រៃ ដែលខុសពីសត្វព្រៃ ទូទៅនៅសួនសត្វ ដែលគេដាក់ ឃុំសត្វនៅ ក្នុងទ្រុងសំរាប់ មនុស្ស ដើរមើល។ សំរាប់សាហ្វារី សត្វព្រៃ រស់នៅបែប ធម្មជាតិ មានសេរីភាព ហើយមនុស្ស ជិតនៅក្នុង ឡានទ្រុង ទស្សនាមើល ដោយមិនចុះ ពីរថយន្ត។

ឧទ្យានជាតិអារ៉ូស្សា
ធ្វើដំណើរទៅឧទ្យានជាតិ នេះត្រូវការ ជួលឡានទៅ ដើម្បីជិះ ចូលទៅតាម ព្រៃ។ ឧទ្យានជាតិអារ៉ូស្សា មានទំហំតូច បើប្រៀបធៀប ទៅនិង ឧទ្យានផ្សេង ទៀត នៃប្រទេសនេះ។ ថ្លៃឡានជួល អស់ ១៨០ ដុល្លា(អាស្រ័យ ទៅតាមការ តថ្លៃ)។ ថ្លៃសំបុត្រ ចូលឧទ្យាន ម្នាក់ ៤៥ ដុល្លា ដែលបង់នៅច្រកចូល ហើយ បង់បានតែតាម  VISA card ប៉ុណ្ណោះ គេមិនទទួល លុយសុទ្ធទេ។ 

(ឧទ្យានជាតិ អារ៉ូស្យា នៅប្រទេស តាន់សានៀ)

ជិះចូលក្នុងព្រៃ ចុះឡើង យើងបានជូប សត្វ ខុសៗ គ្នា ដូចមាន នៅខាងក្រោមនេះ។ 
 
(ហ្វូងសត្វសេះបង្កង់ លាយ គោព្រៃ នៅឧទ្យានជាតិ អារ៉ូស្យា) 

(ហ្វូងសត្វ ហ្លាមីងហ្គោ ពណ៌ផ្កាឈូក នៅពាសពេញបឹង ដ៏ធំល្វឹងល្វើយ នៃសួនឧទ្យាន អារ៉ូស្យា)

 

(ហ្វូងសត្វកវែង ឬ ហៅថា ជីរ៉ាវ នៅសួនឧទ្យាជាតិ អារ៉ូស្យា)


ក្រេតតឺ
ស្ថិតនៅ នររ៉ុងហ្គោរ៉ូ ដែលធ្វើដំណើរដោយ រថយន្ត ប្រហែល ៣ ទៅ ៤ ម៉ោង ពី អារ៉ូស្សា។ ក្រេតតឺ ករកើត បន្ទាប់ពីភ្នំភ្លើង ដ៏ធំមួយបានផ្ទូះឡើង កាលពី ២ ទៅ ៣ លានឆ្នាំមុន (សូមចុចត្រង់នេះ សំរាប់ពត៌មានបន្ថែបពី នររ៉ុងហ្គោរ៉ូ ក្រេតតឺ)។ នររ៉ុងហ្គោរ៉ូ ក្រេតតឺ មានទំហំ ៨២៨៨ គីឡូមែត្រក្រឡា និង ជំរៅ ៦១០ ម៉ែត្រ។ តាមផ្លូវទៅ ក្រេតតឺ យើងឃើញ មាន ភូមិរបស់ កុលសម្ពន្ធ ម៉ាសៃ និង សត្វព្រៃ ដូចជាសត្វ ករវែង និង សេះបង្កង់ ស្វា នៅហូហែរ តាមផ្លូវ។

(កុលសម្ពន័ ម៉ាសៃ នៃប្រទេសតាន់សានៀ និង ផ្ទះរបស់ពួកគេ)

(សត្វជីរ៉ាវ ដែលដើរនៅតាមវាល តាមផ្លូវទៅកាន់ ក្រេតទ័រ។ សត្វទាំងនេះ រស់នៅ ដោយមានសេរីភាព នៅជិតភូមិ កុលសម្ពន្ធ័ ម៉ាសៃ)

ក្រេតតឺ ជាកន្លែងមួយ ដ៏ស្អាតអស្ចារ្យ មានបាតដីរាបស្មើ ហើយ ពទ្ធ័ ជុំវិញដោយ ជួរភ្នំ គឺ ជាឥឋានសួគ៍ នៃសត្វព្រៃ។ រថយន្តបើកចុះឡើងនៅតាម ផ្លូវដីក្រហម ហើយអ្នកដំណើរ ត្រូវ តែស្ថិតនៅក្នុងរថយន្ត ក្នុងពេលទស្សនាសត្វ។
 
(ក្រេតឺ មើលពីលើ មានទំរង់ជាបាតខ្ទះ ពទ្ធ័ជុំវិញជិត ដោយជួរភ្នំ)


(ភ្ញៀវទេសចរណ៍ ជិះនៅក្នុងឡានទ្រុងនេះ មើលសត្វដោយ មិនចុះពិលើរថយន្ត។ ក្នុងរូបនេះ មានសត្វតោ មួយក្បាលនៅ ខាងឆ្វេង រថយន្ត)

ចាប់ផ្តើម ដោយឃើញ សត្វ មួយចំនួន រាយនៅតាមផ្លូវ អ្នកដំណើរ នាំគ្នាកញ្ជ្រោល ស្រែកសប្បាយ ហើយមមាញឹកថតរូប គ្រប់គ្នា។ រថយន្ត បន្តដំណើរ នៅតាម ផ្លូវតូច នៃក្រេតតឺ ប្រហែល ១ ទៅ២ ម៉ោង ហើយចំនួន សត្វ បង្ហាញខ្លួន កាន់តែច្រើនឡើងៗ រហូតដល់ អ្នកដំណើរ និយាយថា ហត់និង ថតរូបណាស់ ឬ ក៏អស់ថ្ម ហើយ ថតមិនចេះអស់ទេ។ នៅក្រេតតឺយើងឃើញ មានសំបូរជាងគេ គឺ សត្វ សេះបង្កង់ និង គោព្រៃ។ សត្វផ្សេងទៀត មានដូចជា អូទ្រីស តោ ដំរី សត្វស្រដៀតក្ងោក ដំរីទឹក សត្វស្លាបច្រើន ប្រភេទ ប្រើស ក្តាន់ និង សត្វ មួយចំនួនទៀត ដែលខ្ញុំមិន ស្គាល់ព្រោះ មិនធ្លាប់ឃើញពីមុនមក។ 

(ហ្វូងសត្វនៅក្រេតតឺ)

 


(សេះបង្កង់នៅក្រេតតឺ)

ទៅមើលទេសចរណ៍សត្វព្រៃ នៅតានសានៀ ធ្វើអោយខ្ញុំនឹក ដល់ប្រទេសកំណើតរបស់យើង ដែលធ្វើការអភិវឌ្ឃន៍ បញ្ច្រាស ទិស ពី ទេសចរណ៍ ធម្មជាតិ ដែលគេកាប់បំផ្លាញព្រៃ សំលាប់សត្វព្រៃ ហើយនាំកូនចៅចូលមើល សួនសត្វ ពីបីក្បាល ែដលជាប់គុគ គ្មានស្គាល់ សេរីភាព ដូចសត្វព្រៃនៅ តំបន់អាហ្វ្រិក។